ផលិតផល និង សេវាកម្ម

 

អាស៊ាន តិចណូ មិនត្រឹមតែផ្តល់សេវាកម្មលើប្រព័ន្ធសុវត្ថិភាព និងបច្ចេកទេសប៉ុណ្ណោះទេ ពួកយើងក៏មានលក់ ជួសជុល និងរៀបកុំព្យូទ័រ និងគ្រឿងបន្លាស់ផ្សេងៗ។ ក្រុមការងាររបស់យើង​មានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់ រងចាំផ្ដល់សេវាកម្ម និងដំណោះស្រាយដល់អតិថិជន។

Banner3-mobile
security system

ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព

ពួកយើងមានផ្តល់សេវាដំឡើង និងថែទាំប្រព័ន្ធកាមេរ៉ាសុវត្ថិភាព សម្រាប់គេហដ្ឋាន ទីតាំងអាជីវកម្ម និងស្ថាប័ននានា។

PC2

កុំព្យូទ័រ និងគ្រឿងបរិក្ខា

អាស៊ាន តិចណូ មានលក់ផលិតផលកុំព្យូទ័រជាច្រើនប្រភេទ រួមមាន Gaming PCs, laptops, peripherals និងគ្រឿងបរិក្ខាផ្សេងៗ។

technician bg

ជួសជុល និងរៀបកុំព្យូទ័រ

ក្រុមការងាររបស់យើងមានជំនាញ និង បទពិសោធន៍ក្នុងការជួសជុល និងរៀបម៉ាស៊ីនកុំព្យូទ័រ ទៅតាមតម្រូវការរបស់អតិថិជន។

Access Control

Access Control

យើងផ្តល់ជូននូវប្រព័ន្ធគ្រប់គ្រងការចេញចូល សម្រាប់គេហដ្ឋាន អគារពាណិជ្ជកម្ម ការិយាល័យ និងកន្លែងផ្សេងៗទៀត។

នីតិវិធីនៃ

ការរៀបចំគម្រោង

របស់យើង

 

ខាងក្រោមនេះ យើងរៀបរាប់លម្អិតអំពីជំហាននីមួយៗក្នុងការផ្តល់នូវដំណោះស្រាយសុវត្ថិភាពប្រកកដោយប្រសិទ្ធភាពជូនអតិថិជន ជាពិសេសពាក់ព័ន្ធនឹងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធគ្រប់គ្រងការចេញចូល។

01

ការចុះសិក្សាដល់ទីតាំងផ្ទាល់

យើងធ្វើការត្រួតពិនិត្យដល់ទីតាំងផ្ទាល់ ដើម្បីវាយតម្លៃពីតម្រូវការ ក្ដីកង្វល់ និងសំណូមពររបស់អតិថិជន រួចធ្វើការប្រមូលព័ត៌មានសំខាន់ៗរបស់ទីតាំងនោះសម្រាប់ធ្វើផែនការបន្ថែម។

02

ការដាក់សំណើរ​ Proposal

យើងប្រមូលផ្ដុំព័ត៌មានលម្អិតដើម្បីដាក់សំណើរដែលសមស្របតាមតម្រូវការ និងខ្ទង់ចំណាយរបស់អតិថិជន ដោយបញ្ជាក់ពីតម្លៃ ចំនួនឧបករណ៍ និងរយៈពេលដំណើរការគម្រោង។

03

ការគ្រោងទុកមុននៃគម្រោង

យើងសម្របសម្រួលដំណើរការគម្រោងជាមួយអតិថិជនដើម្បី ជៀសវាងការរអាក់រអួល កង្វះខាតឧបករណ៍ ឬបម្រែបម្រួលផែនការណាមួយ ដែលធ្វើអោយប៉ះពាល់ដល់គម្រោង។

04

ការធ្វើតេស្ដ និងបញ្ចប់គម្រោង

យើងតែងតែធ្វើការតេស្ដយ៉ាងហ្មត់ចត់ទៅលើកាមេរ៉ា ឧបករណ៍ និងសមាសធាតុផ្សេងៗទៀត ដើម្បីអោយប្រកដថាវាដំណើរការល្អ មុននឹងចេញកិច្ចព្រមព្រៀងទទួលគម្រោងដល់អតិថិជន។