អាស៊ាន តិចណូ បង្កើតឡើងដោយស្ថាបនិកពីររូបដែលមានគោដៅ និងឆន្ទៈតែមួយ គឺជាអ្នកជំនាញរៀបចំ និងថែរក្សាប្រព័ន្ធសុវត្ថិភាពដោយប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកបំពាក់ដោយបច្ចេកវិទ្យាទំនើប និង ឆ្លាតវៃ សម្រាប់គេហដ្ឋាន ទីតាំងអាជីវកម្ម និងស្ថាប័ននានា។ ពួកយើងខិតខំយ៉ាងមុតនាំដើម្បីក្លាយជាក្រុមបច្ចេកវិទ្យាថ្មីបំផុតមួយនៅក្នុងប្រទេស។ ក្រុមការងាររបស់យើងខ្នះខ្នែងត្រួសត្រាយផ្លូវក្នុងការនាំយកភាពជឿនលឿននៃបច្ចេកវិទ្យាមកកាន់ប្រទេស និងប្រជាជនកម្ពុជា។ ពួកយើងក៏ផ្ដល់សេវាកម្មជួសជុលកុំព្យូទ័រ និងគ្រឿងបរិក្ខា ប្រកបដោយជំនាញនិងទំនុកចិត្តខ្ពស់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាបច្ចេកវិទ្យាផ្សេងៗរបស់អតិថិជន។
បេសកកម្មរបស់យើងចាប់ផ្ដើមឡើងដោយការស្វែងយល់ពីតម្រូវការរបស់អតិថិជនអោយបានគ្រប់ជ្រុងជ្រោយ តាមរយៈកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវ និងអភិវឌ្ឍន៍គម្រោងយ៉ាងម៉ត់ចត់ ដើម្បីធានាថាដំណោះស្រាយរបស់យើងនៅតែបន្តឈានមុខគេក្នុងវិស័យបច្ចេកវិទ្យាសុវត្ថិភាព។ ការប្តេជ្ញាចិត្តរបស់យើងទៅកាន់អតិថិជន គឺការបត់បែនតាមបំណងពួកគាត់ និងការពិគ្រោះយោបល់ ដែលអាចអនុញ្ញាតឱ្យយើងងាយស្រួលក្នុងការផ្តល់ជូនកញ្ចប់សេវាកម្ម និងផលិតផលដែលបំពេញតាមទំហំគម្រោង និងតម្រូវការពិសេសរបស់អតិថិជនម្នាក់ៗ ហើយពួកយើង ក៏ផ្តល់ការយកចិត្តទុកដាក់ខ្លាំងទៅលើការបណ្តុះបណ្តាលដល់អតិថិជន និងបុគ្គលិករបស់យើងអំពីការប្រើប្រាស់ និងចំណេះដឹងពាក់ព័ន្ធនានា ដើម្បីអោយប្រាកដថាប្រព័ន្ធសុវត្ថិភាពរបស់យើងត្រូវបានប្រើប្រាស់ដោយភាពងាយស្រួល និងមានប្រសិទ្ធិភាព។
ការចូលរួមក្នុងសហគមន៍ និងការថែរក្សាបរិស្ថាន ក៏ជាផ្នែកមួយសំខាន់នៃបេសកកម្មរបស់យើងដែរ ដោយសារយើងខិតខំមិនត្រឹមតែការពារអតិថិជនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែពួកយើងក៏ផ្ដល់ការបណ្ដុះបណ្ដាលជំនាញផ្សេងៗដែលទាក់ទងនឹងបច្ចេកវិទ្យា ការសហការជាមួយអង្គការក្រៅរដ្ឋាភិបាល ការរក្សានូវនិរន្តភាពរវាងប្រព័ន្ធសុវត្ថិភាពនិងបរិស្ថាន ការប្រើប្រាស់បច្ចេកវិទ្យាដែលសន្សំសំចៃភ្លើង និងមិនប៉ះពាល់ខ្លាំងដល់បរិស្ថានជាដើម។ ការធ្វើកំណែរទម្រង់ជាប្រចាំ និងទទួលយកមតិរិះគន់ គឺជាយន្តការមួយដែលជួយពួកយើងនៅតែបន្ដឈានមុខគេក្នុងវិស័យបច្ចេកវិទ្យា និងជួយលើកកម្ពស់ចក្ខុវិស័យរបស់យើងក្នុងការផ្តល់នូវដំណោះស្រាយបញ្ហាសុវត្ថិភាពដែលមិនអាចប្រៀបផ្ទឹមបាន។
![Mission BG2](https://aseantechno.com/wp-content/uploads/2024/06/Mission-BG2.jpg)
ចក្ខុវិស័យរបស់យើង
អាស៊ាន តិចណូ សម្លឹងមើលដល់អនាគតមួយ ដែលការវិវត្ដន៍នៃបច្ចេកវិទ្យាត្រូវបានរួមបញ្ចូលគ្នាយ៉ាងរលូនជាមួយនឹងប្រព័ន្ធសុវត្ថិភាព ក្នុងការការពារគេហដ្ឋាន អាជីវកម្ម និងស្ថាប័ននានា។ មហិច្ឆិតារបស់យើងគឺចង់ក្លាយជាក្រុមហ៊ុនជំនាញបច្ចេកវិទ្យាឈានមុខគេក្នុងតំបន់ ហើយពួកយើងក៏ប្តេជ្ញាចិត្តក្នុងការផ្តល់នូវដំណោះស្រាយសុវត្ថិភាពដែលមានគុណភាពខ្ពស់ និងស្របតាមតម្រូវការរបស់អតិថិជននៅក្នុងប្រទេសកម្ពុជា។
Premier Provider
អាស៊ាន តិចណូ មានបំណងពង្រីកសក្ដានុពលរបស់ខ្លួនអោយក្លាយជាអ្នកផ្គត់ផ្គង់បច្ចេកវិទ្យាសន្ដិសុខឈានមុខគេនៅក្នុងប្រទេសកម្ពុជា។
Tech & Security Integration
ចក្ខុវិស័យរបស់យើងផ្តោតទៅលើការរួមបញ្ចូលបច្ចេវិទ្យាជាមួយប្រព័ន្ធការពារគេហដ្ឋាន អាជីវកម្ម និងស្ថាប័ន។
Redefining Industry Standards
ពួកយើងចង់ធ្វើកំណែរទម្រង់ស្ដង់ដាថ្មីនៃវិស័យបច្ចេកវិទ្យា តាមរយៈការធ្វើតេស្ដអោយអស់ពីលទ្ធភាពដើម្បីទទួលបាននូវស្ដង់ដាថ្មីមួយដ៏ល្អប្រណិត។
Customized Solutions
ពួកយើងជឿជាក់ក្នុងការផ្ដល់នូវដំណោះស្រាយដែលស្របតាមតម្រូវការផ្សេងៗរបស់អតិថិជននីមួយៗ ដោយធានាបាននូវប្រសិទ្ធភាព និងការពេញចិត្តជាអតិបរមា។
សូមណែនាំ
ក្រុមការងាររបស់យើង
![Sokhunthea](https://aseantechno.com/wp-content/uploads/2024/02/Sokhunthea-443x424.jpg)
SOKHUNTHEA THY
Founder
![Nara](https://aseantechno.com/wp-content/uploads/2024/02/Nara-1-443x424.jpg)
NARA NIL
Co-Founder
![Reaksasak1](https://aseantechno.com/wp-content/uploads/2024/02/Reaksasak1-443x424.jpg)
REAKSASAK KORY
Project Supervisor & Technical Support
![Socheat](https://aseantechno.com/wp-content/uploads/2024/02/Socheat-443x424.jpg)
SOCHEAT HOR
Technical Support
![Reaksa](https://aseantechno.com/wp-content/uploads/2024/02/Reaksa-443x424.jpg)